ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

គម្រោងកម្មវិធី ASPIRE ក្នុងស្រុកសាមគ្គីមានជ័យ រៀបចំសិក្ខាសាលាស្តីពីការររៀបចំផែនការ យុទ្ធសាស្ត្របន្ស៊ាំ នឹងការប្រែប្រួលអាកាសធាតុ

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារកម្មវិធី ASPIRE ស្រុកសាមគ្គីមានជ័យ បានរៀបចំសិក្ខាសាលាស្តីពីការររៀបចំផែនការ យុទ្ធសាស្ត្របន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅសាលាស្រុកសាមគ្គីមានជ័យ ក្រោមអធិបតីភាព លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ គាំទ្រដោយ កម្មវិធី ASPIRE សមាសភាគ៤ និងសម្របសម្រួលដោយលោក ប៉ែន ចាន់លាង មន្ត្រីសម្របសម្រួលកម្មវិធីASPIRE ប្រចាំខេត្តកំពង់ឆ្នាំង អ្នកចូលរួមសរុប ៣៥ នាក់ ស្រី១៥ នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងរៀបចំផែនការយុទ្ធសាស្ត្របន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុទូទាំងស្រុកសាមគ្គីមានជ័យ។ ជាលទ្ធផល ក្រោយពីប្រជុំពិភាក្សារួចមក យើងសង្កេតឃើញថាទូទាំងស្រុកសាមគ្គីមានជ័យមានឃុំចំនួន០៣ដែលរងគ្រោះរាំងស្ងួត និងខ្វះទឹកប្រើប្រាស់ខ្លាំងជាងគេ គឺឃុំសេដ្ឋី ឃុំធ្លកវៀន និងឃុំក្រាំងល្វា។ ដូចនេះក្រុមការងារកម្មវិធី ASPIRE ស្រុក នឹងធ្វើបច្ចុប្បន្នភាពផែនទីភាពងាយរងគ្រោះដោយគ្រោះរាំងស្ងួត ស្រុកសាមគ្គីមានជ័យឡើងវិញ ៕