ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ១នាក់

កំពង់ស្ពឺ ថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត .ស២៥៦៤ ត្រូវនិងថ្ងៃទី១៩ ខែវិច្ចកា ឆ្នាំ២០២០ នៅចំណុចភូមិក្រាំងស្យា ឃុំគីរីវន្ដកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ១នាក់ ឈ្មោះ អ៊ុំ រិក ហៅ រាជភេទ ប្រុស អាយុ ២៤ឆ្នាំ នៅភូមិក្រាំងច្រេស ឃុំគីរីវន្ដ ស្រុកភ្នំស្រួច។

សមត្ថកិច្ចបានដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១០កញ្ចប់ (៩តូច និង ១មធ្យម) ទម្ងន់ ក្រាម , ម៉ូតូ និង ទូរស័ព្ទដៃ ១។

ករណីនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី