ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខា​ ប្រមាញ់​ និងនេសាទ​ អញ្ជើញជាអធិបតីក្នុងពិធីផ្តល់គ្រាប់ពូជស្រូវ និងគ្រាប់ពូជបន្លែ ជូនប្រជាពលរដ្ឋ ៧៣៦គ្រួសារនៅខេត្តព្រៃវែង

ព្រៃវែង៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា​ ប្រមាញ់​ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្របែក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីចុះសំណេះសំណាលសួរសុខទុក្ខ និងចែកស្រូវពូជ និងគ្រាប់ពូជបន្លែ ជូនប្រជាពលរដ្ឋមានការខ្វះខាតក្រោយរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ៧៣៦គ្រួសារ ដែលរៀបចំនៅសាលាស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ក្នុងនោះលោក យ៉ាវ សានិន អភិបាលស្រុកកំពង់ត្របែកបានធ្វើរបាយការណ៍អំពីផលប៉ះពាល់​ និងការខូចខាតដំណាំស្រូវដោយទឹកជំនន់ទឹកភ្លៀង ចាប់ពីដើមខែតុលា ឆ្នាំ២០២០ ដែលបានធ្វើអោយខូចខាតផ្លូវដែលសាងសង់ដោយមូលនិធិឃុំ សរុបប្រវែង៣៦,៤២០ម៉ែត្រ ប្រព័ន្ធលូ ៤៧ កន្លែង និងបានប៉ះពាល់ផ្ទៃដី ដាំដុះស្រូវចំនួន ៧ ឃុំ សរុបផ្ទៃដីខូចខាតចំនួន៧៣៦ ហិកតា(ស្មើនឹង ៧៣៦គ្រួសារ )ក្នុងឃុំអន្សោងចំនួន ៦៤ ហិកតា ឃុំចាមចំនួន ១៨០ហិកតា ឃុំជាងដែកចំនួន១២០ហិកតា ឃុំជ្រៃចំនួន៦៧ហិកតា ឃុំកំពង់ត្របែកចំនួន៥១ហិកតា ឃុំពាមមន្ទារចំនួន២០០ហិកតា​ និងឃុំព្រៃពោនចំនួន៥៤ហិកតា។

ឯកឧត្ដម ចាន់ រ៉ាន់ អភិបាលរងខេត្តដំណាងឯកឧត្ដម ជា  សុមេធី អភិបាលខេត្ត បានលើកឡើងផងដែរថា សកម្មភាពទាំងនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ គ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ ដោយទីណាបងប្អូនមានទុក្ខគឺទីនោះសម្ដេចតែងតែដែលជួយជានិច្ចពិសេសដូចនាពេលនេះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងដែលធ្វើឲ្យខូចនូវផលដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ដូច្នេះសម្ដេចក៏បានចែកនូវស្រូវពូជដល់ប្រជាពលរដ្ឋដើម្បីបន្តដាំដុះបង្កបង្កើនផលឡើងវិញនេះ។

នៅក្នុងឱកាសនោះដែសឯកឧត្ដម ហាស់ សារ៉េត បានមានប្រសាសន៍កោតសរសេីរដល់អាជ្ញាធខេត្តមន្ទីរជំនាញអាជ្ញាធស្រុកឃុំដែលបានសហការល្អក្នុងការជូយប្រជាពលរដ្ឋគ្រប់ពេលជាបន្តបន្ទាប់រហូតមក​។ ជាក់ស្តែងដូចក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋនាឱកាសនេះ ស្ថិតក្នុងការជំរុញយុទ្ធនាការស្តារ​ ការងារ​ បង្កបង្កេីនផលរបស់ប្រជាពលរដ្ឋ​​​ឡើងវិញ។

ឯកឧត្ដមមានប្រសាសន៍ថា ការផ្តល់ពូជស្រូវ ពូជបន្លែជូនពលរដ្ឋនាពេលនេះ គឺជាការចូលរួមចំណេករបស់រាជរដ្ឋាភិបាលជួយសង្គ្រោះប្រជាពលរដ្ឋពីបន្ទាន់បង្កឡេីងដោយគ្រោះមហន្តរាយទឹកជំនន់ទឹកភ្លៀង ទន្ទឹមគ្នានឹងការជួយសង្គ្រោះនាពេលកន្លងមកនោះ បងប្អូនប្រជាពលរដ្ឋពិតជាបានជ្រាបហើយថារាជរដ្ឋាភិបាល និងអាជ្ញាធរបានផ្ដល់ជំនួយសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋក្នុងគ្រាដ៏លំបាកនោះ។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា និងនៅលើពិភពលោក ដោយឯកឧត្ដមបានសម្ដែងក្ដីសង្ឃឹមជឿជាក់ថារដ្ឋបាលមូលដ្ឋាន និងប្រជាពលរដ្ឋនឹងបង្កើនការប្រុងប្រយ័ត្ន ហើយអនុត្តវិធានការនានាតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជានិច្ច។

សូមបញ្ជាក់ថា អំណោយដែលឯកឧត្ដមបានផ្ដល់ជូនប្រជាពលរដ្ឋនាឱកាសនេះ ក្នុងមួយគ្រួសារទទួលបានស្រូវពូជ១០០គីឡូក្រាម, គ្រាប់ពូជបន្លែ៤មុខ មានស្ពៃពីរមុខ ត្រប់ និងត្រកួន៕