ព័ត៌មានក្នុងប្រទេស

រដ្ឋបាលខេត្តកោះកុងចុះពិនិត្យនិងទប់ស្កាត់ការលួចដាំកូនឈើទន្ទ្រានដី ក្នុងឧទ្យានជាតិបុទុមសាគរ

ខេត្តកោះកុង​៖​ ថ្ងៃសៅរ៍ ១៤ រោច ខែកត្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០​ ក្រោមការចង្អុលបង្ហាញរបស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង ដែលត្រូវបានលើកឡើងថា មានការលួចដាំដើមខ្នុរ ក្នុងដីឧទ្យានជាតិបុទុមសាគរ នៅចំណុចទល់មុខចម្ការស្វាយចន្ទី របស់ក្រុមហ៊ុន ស៊ីណូមិចស៊ីម ស្ថិតក្នុងភូមិជីត្រិះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ទន្ទឹមនេះ លោក អ៊ុក ភ័ក្ត្រា បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនមួយចំនួន ដើម្បីជួយគាំទ្រដល់មន្ត្រីឧទ្យានុរក្សក្នុងការល្បាត និងថែរក្សាព្រៃឈើក្នុងតំបន់ឧទ្យានជាតិបុទុមសាគរ៕