ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនបរទេសម្នាក់ ពីបទ គំរាមកំហែងហែកកេរ្តិ៍

សៀមរាប នៅថ្ងៃទី ០៩ ខែតុលាឆ្នាំ២០២០ សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ GANSHAW JOHN EDWARD ភេទប្រុស កើតថ្ងៃទី ២១ ខែសីហាឆ្នាំ ១៩៦៣ មុខរបរម្ចាស់សណ្ឋាគារបាត់ធ័ប្លាយភីកាន់លិខិតឆ្លងដែនលេខ565454607 ជនជាតិអាមេរិកាំង ពីបទគំរាមកំហែងហែកកេរ្តិ៍

សមត្ថកិច្ចបានអោយដឹងថា : នៅថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២០ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ចោម សម្បត្តិភេទប្រុសអាយុ ៣៣ឆ្នាំនៅភូមិសាលាកំរើកសង្កាត់សាលាកំរើកក្រុងខេត្តសៀមរាបមុខរបរចុងភៅ ស្ដីពីឈ្មោះ GANSHAW JOHN EDARD បានបង្ហោះរូបភាពអាសអាភាសរបស់ខ្លួនឲ្យទៅឲ្យទៅខ្លួន ហើយនិយាយគំរាមកំហែងទារលុយចំនួន  ៨ម៉ឺនដុល្លារ ជាថ្នូរនឹងការមិនបង្ហោះរូបភាពអាក្រាតរបស់ខ្លួនជាសាធារណៈ។

តាមចម្លើយសារភាពរបស់ជនសង្ស័យពិតជាបានផ្ញើរូបភាពអាក្រាតឲ្យឈ្មោះចោម សម្បត្តិ ពិតមែន ពីព្រោះជនរងគ្រោះឈប់ស្រលាញ់ខ្លួន។ សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា : ជនសង្ស័យជាមនុស្សភេទទីបី ស្រឡាញ់ភេទដូចគ្នា

តាមរយ:ការស្រាវជ្រាវរបស់សមត្ថកិច្ចបានពិនិត្យឆែកឆេរផ្ទះជនសង្ស័យដោយរកឃើញវត្ថុតាងមួយចំនួនដូចខាងក្រោម:

កុំព្យូទ័រយួដៃចំនួន ០២គ្រឿង Ipatចំនួន ០២គ្រឿង Cammera canongចំនួន ០១គ្រឿង លិង្គសិប្បនិម្មិតចំនួន ០១ និង

ស្រោមអនាម័យប្រេីប្រាស់រួចមួយចំនួនទៀត

បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដេីម្បីអនុវត្តនីតិវិធីច្បាប់បន្ត