ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្ដម​សេ​នី​យ៍ទោ​ សម​ សាមួន​ ស្នង​កា​រនគរបាល​ខេត្ដ​កំពង់ស្ពឺ​ ដឹកនាំ​កិច្ច​ប្រជុំ​ការ​ងា​រ​បូកសរុ​ប​ លទ្ធផលប្រចាំសប្ដាហ៍​និងជម្រុញ​លេីការងារអត្ដសញ្ញាណកម្ម(ផ្ដល់​ផ្ដល់អត្តសញ្ញាណប័ណ្ណ)

កំពង់ស្ពឺនាព្រឹកថៃ្ងអង្គារ៍ទី១០ខែវិច្ឆិកាឆ្នាំ២០២០ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៌ទ្ធផលកិច្ចប្រតិបត្ដិការប្រចាំសប្ដាហ៍និងជម្រុញការផ្ដល់អត្ដសញ្ញាណបណ្ណជូនពលរដ្ឋឱ្យបានឆាប់រហ័សនិងតម្លាភាព

កិច្ចប្រជុំស្ថិតក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ទោសមសាមួនស្នងការនគរបាលខេត្ដកំពង់ស្ពឺនិងបានការអញ្ជេីញចូលរួមពីលោកលោកស្រីស្នងការរងនាយនាយរងការិយាល័យជំនាញអធិការក្រុងស្រុកអធិការរងទទួលការងារអត្ដសញ្ញាណកម្មនិងនាយនគរបាលប៉ុស្ដិ៍រដ្ឋបាលទាំង៨៧ឃុំង្កាត់

ក្នុងនោះលោកវរសេនីយ៍ឯកលឹមសុី  នាយការិយាល័យសរុបបានអានរបាយការណ៍ប្រចាំសប្ដាហ៍និងទិសដៅអនុវត្ដន៍បន្ដបន្ទាប់មកលោកវរសេនីយ៍ទោអូនសុវ៉េតស្នងការរងទទួលផែនការងារអត្ដសញ្ញាកម្មបានធ្វើបទអន្ដរាគមន៍អំពីចំណុចប្រឈមអំពីការផ្ដល់អត្ដសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋយឺតយ៉ានិងណែនាំអំពីចំណុចមួយចំនួនក្នុងការបំពេញឯកសារសំណុំែបបទលេីការងារផ្ដល់ជូនអត្ដសញ្ញាណប័ណ្ណទុតិយតាអត្ដសញ្ញាប័ណ្ណខូចបាត់និងការដោះស្រាយអនុវត្ដន៍វិធានការណែនាំផ្លូវច្បាប់ចំពោះការទទួនលយកអត្ដសញ្ញាណប័ណ្ណជារបស់បញ្ចាំទ្រព្យ។ ល។ ការចូលរួមយោបល់បទពិសោធន៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលអធិការក្រុងស្រុលេីការងារគ្រប់គ្រងរដ្ឋបាល​​

ការចូលរួមបំពេញបន្ថែមពីលោកស្នងការរទទួលផែនការងារជំនាញសន្ដិសុខនិង​​ព្រហ្មទណ្ឌរួចមកលោកឧត្ដមសេនីយ៍ទោសមសាមួនស្នងការនគរបាលខេត្ដបានធ្វេីការវាយតម្លៃចំពោះលទ្ធផលនៃការអនុវត្ដន៍ការងាជំនាញផ្ដល់អត្ដសញ្ញាណប័ណ្ណការងារពង្រឹងលេីជំនាញសន្ដិសុខព្រហ្មទណ្ឌគ្រឿងញៀនសណ្ដាប់ធ្នាប់សាធារណៈចរាចរណ៍និងកិច្ចការជំនាញផ្សេងៗទន្ទឹមនោះលោកស្នងការបានជម្រុញអោយថ្នាក់មូលដ្ឋានបន្ដដោះស្រាយកិច្ចការបន្ទាន់កិច្ចសហការជាមួគណៈបញ្ជាការឯកភាពក្រុងស្រុកមេឃុំមេភូមិជម្រុញលេីការផ្សព្វផ្សាយជម្រុញពរដ្ឋអោយមកទទួលសេវាផ្ដល់អត្ដសញ្ញាណប័ណ្ណពិសេសដេីម្បីត្រៀមសម្រាប់ការប្រេីប្រាស់ឯកសារយកទៅបោះឆ្នោតនាពេលខាងមុខនិងមិនអនុញ្ញាតអោយគ្រប់បណ្ដាអាជីវកម្មទាំងអស់ទទួលយកនូវឯកសារច្បា ប់ដេីមដេីម្បីធានាបំណុលជាដាច់ខាត

ចុងក្រោយការងារដឹកនាំក្នុងអង្គភាពគ្រប់បណ្ដាអង្គភាពទាំងអស់ត្រូវបន្ដដឹកនាំនិងពង្រឹងការងារជំនាញដោយត្រូវមានកិច្ចប្រជុំទៀងទាត់ដើម្បីដកបទពិសោធន៍រកចំណុចខ្លាំងខ្សោយប្រឈមនិងមានវិធានការដោះស្រាយសមស្របឆាប់រហ័សមានប្រសិទ្ធិភាពការងារកសាងអង្គភាពលោកស្នងការនគរបាខេត្តបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួនលានរៀលជូននាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសែនដីដេីម្បីរៀបចំកែលម្អរបន្ថែមលេីការងារកសាងប៉ុស្ដិ៍  និងបានអំពាវនាវអោយកងកម្លាំងនគរបាលរក្សាស្ថានភាពក្នុងកំឡុងពេវិបត្តិជំងឺកូវី១៩ដោយអនុវត្ដន៍វិធានសុខាភិបាលជាកំណត់៕