ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន១គ្រាប់ នៅស្រុកសាលាក្រៅ

ខេត្តប៉ៃលិន៖ នៅវេលាម៉ោង០៨ និង០០នាទីថ្ងៃអង្គារ​ ១០រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០ កម្លាំងប៉ុស្ដិ៍នគរបាលឃុំស្ទឹងកាច់បានទទួលពត៌មានពីប្រជាពលរដ្ឋ ដែលបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន ០១គ្រាប់ ប្រភេទគ្រាប់មីនទំហំ៦៩​ នៅចំណុចដីចំការ ម្ចាស់ឈ្មោះ អ៊ុន ធីម ភេទប្រុស អាយុ ៣៤ឆ្នាំ ស្ថិតនៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន ។
បច្ចុប្បន្នការិយាល័យជំនាញនិងប៉ុស្ដិ៍នគរបាលរដ្ឋឃុំស្ទឹងកាច់ បានទំនាក់ទំនងទៅអង្គភាពស៊ីម៉ាក ដើម្បីប្រគល់គ្រាប់មីនយកទៅកម្ទេចចោលនៅកន្លែងដែលមានសុវត្ថិភាព ។