ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បង្ក្រាបករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ០១នាក់ នឹងដកហូតថ្នាំញៀនម៉ាទឹកកក ២៣កញ្ចប់

ខេត្តកំពង់ឆ្នាំង៖ កម្លាំងរបស់អធិការនគរបាលក្រុងកំពង់ឆ្នាំងសហការជាមួយកំលាំងការិយាល័យជំនាញ បង្ក្រាបករណី រក្សាទុក ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង១៨:០០នាទី រសៀល ឃាត់ខ្លួនជនសង្ស័យ ០១នាក់ នៅចំណុចផ្លូវមុខ(រោងចក្រទឹកកក)ស្ថិតក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។

ជនសង្ស័យឈ្មោះ ភាន សុភ័ក្រដាវីត ភេទប្រុសអាយុ២០ឆ្នាំ (ជាមុខសញ្ញាទើបចេញពីពន្ធនាគារ) មានទីលំនៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ដកហូតវត្ថុតាង ថ្នាំញៀនម៉ាទឹកកក ២៣កញ្ចប់ ទូរស័ព្ទ០២គ្រឿង ម៉ូតូ០១គ្រឿង ។

ជនសង្ស័យត្រូវបាននាំខ្លួនមកសាកសួរ នៅស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធី ៕