ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ​ ខូវ​ លី​ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង​ ដឹកនាំកងកម្លាំងអញ្ជើញចូលរួម ប្រារព្ធ​ទិវាបុណ្យឯករាជ្យជាតិ​ ៩​ វិច្ឆិកា​ លេីកទី៦៧

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃចន្ទ ០៩រោច ខែកត្តិក​ ឆ្នាំជូត ទោស័ក​ ព.ស​ ២៥៦ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា​ ឆ្នាំ២០២០​ លោកឧត្តមសេនីយ៍ទោ​ ខូវ​ លី​ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង​ បានអញ្ជេីញចូលរួម​ និងដឹកនាំកងកម្លាំងនគរបាល​ ប្រារព្ធ​ទិវាបុណ្យឯករាជ្យជាតិ​ ៩​ វិច្ឆិកា​ គម្រប់ខួបលេីកទី៦៧ និងថ្ងៃកំណេីតកងយុទ្ធពលខេមរភូមិន្ទ​ នៅវិមានជ័យជំនះ​ ខេត្តកំពង់ឆ្នាំង​ ។

ពិធីនេះប្រារព្ធទៅក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃគណ:អភិបាលខេត្ត កំពង់ឆ្នាំង ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ គរុសិស្ស និងសិស្សានុសិស្ស ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានអានសន្ទរកថាស្តីពីព្រះរាជប្រវត្តិសង្ខេប ព្រះរាជបូជនីកិច្ច ទាមទារឯករាជ្យនៅកម្ពុជា ដែលមានខ្លឹមសារថាៈ ខួបលើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ២០២០នេះ ដើម្បី រំលឹកនូវព្រះរាជបេសកកម្ម នៃការដឹកនាំ របស់សម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងខ្លាំងខ្លាបំផុតធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទា ឯករាជ្យជាតិ អោយប្រទេសកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង ហើយប្រកាស ឯករាជ្យជាតិ នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ វីរៈភាពដ៏អង់អាចក្លាហាននេះគឺជាគំរូដ៏ល្អដល់កូនខ្មែរ ជំនាន់ក្រោយ ក្នុងការកសាងការពារបូរណភាព និងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែមានការរីកចម្រើនទៅថ្ងៃអនាគត ៕