ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្ពង បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ៥នាក់

កំពង់ស្ពឺ ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២០  នៅចំណុចភូមិត្រាញ់វែង ឃុំប្រាំបីមុម កម្លាំងអធិការដ្ឋាននគរបាលស្រុកថ្ពង បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ៥នាក់

ឈ្មោះ ផាន រដ្ឋ ភេទ ប្រុស អាយុ ២០ឆ្នាំ

ឈ្មោះ សោម ពុទ្ធី ភេទ ប្រុស អាយុ ២៤ឆ្នាំ ទាំង២នាក់នៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង។

ឈ្មោះ ផល ស្រួច ភេទ ប្រុស អាយុ ២៥ឆ្នាំ នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុម ស្រុកថ្ពង។

ឈ្មោះ សែម វាសនា ភេទ ប្រុស អាយុ ២៩ឆ្នាំ

ឈ្មោះ សេង ផានាង ភេទ ប្រុស អាយុ ២៨ឆ្នាំ ទាំង២នាក់នៅភូមិត្រាញ់វែង ឃុំប្រាំបីមុម  ស្រុកថ្ពង។

ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៤កញ្ចប់ (៣តូច និង ១មធ្យម) ទម្ងន់ ក្រាម , ម៉ូតូ , ទូរស័ព្ទដៃ , អាវុធកែច្នៃ , ដាវ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ករណីនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕