ព័ត៌មានក្នុងប្រទេស

កិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែតុលា និងលេីក​ទិសដៅការងារប្រចាំខែវិច្ឆិកាឆ្នាំ២០២០របស់រដ្ឋបាលខេត្តកោះកុង

ខេត្តកោះកុង​៖​ ថ្ងៃសុក្រ ៦ រោច ខែកត្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០
លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតីភាព ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលើ ១-របាយការណ៍ប្រចាំខែតុលា និងទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ និង២-របាយការណ៍ប្រចាំត្រីមាសទី៣ និងលើកទិសដៅត្រីមាសទី៤ ឆ្នាំ២០២០។

លោកអភិបាលរងខេត្ត សូមថ្លែងអំណរគុណ ដល់លោក លោកស្រី ដែលបានចូលរួម ក្នុងកិច្ចប្រជុំនាពេលនេះ សូម​យកចិត្តទុកដាក់ខ្ពស់ក្នុងការកែសម្រួល លើរបាយការណ៍ ប្រចាំខែតុលា និងទិសដៅការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ និងរបាយការណ៍ប្រចាំត្រីមាសទី៣ និងលើកទិសដៅត្រីមាសទី៤ ឆ្នាំ២០២០ ឲ្យបានល្អប្រសើរ និងសមស្របតាមសកម្មភាពផែនការដែលបានអនុវត្ត និងផែនការដែលបានលើកឡើងសម្រាប់អនុវត្តបន្តនាពេលខាងមុខ នៅតាមបណ្តាមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ដែល​បានអនុវត្តកន្លងមក និងលើក ផែនការដែលបាន សម្រាប់ដាក់ជូនក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ និងអនុម័ត។ ជាមួយគ្នានេះផងដែរ ខ្ញុំសូមលោក លោកស្រី ពាំនាំអ្វីដែលបានកែសម្រួល ជម្រាបជូនលោក លោកស្រីប្រធាន អភិបាលក្រុង ស្រុក ក្នុងការកែលំអរ របាយការណ៍ឲ្យបានកាន់តែល្អប្រសើរ និងទទួលបានលទ្ធផលល្អបន្ថែមទៀត និងធ្វើឲ្យផែនការដែលបានលើកឡើង ធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕