ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីអគ្គីភ័យឆេះផ្ទះ ស្រុកកៀនស្វាយ ខេត្តកណ្តាល

ខេត្តកណ្តាល​៖នៅថ្ងៃសុក្រ ០៦រោច ខែកក្តិក ឆ្នាំជូត ទោស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង១២ នឹង២៥នាទីមានករណីអគ្គីភ័យ (ភ្លើងឆេះផ្ទះ)កើតហេតុ នៅចំនុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើមានករណីអគ្គីភ័យ មួយកន្លែងបានឆាបឆេះអស់ផ្ទះមួយខ្នង ធ្វើអំពីឈើ ក្រាលក្តារ ជញ្ជាំងក្តារ ប្រក់ក្បឿង មានបណ្តោយ ១២ម ទទឹង៨ម របស់ឈ្មោះ អ៊ុន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សំភារៈខូចខាត៖
– ផ្ទះ ឈើ ក្រាលក្តារ ជញ្ជាំងក្តារ ប្រក់ក្បឿង មានបណ្តោយ ១២ម ទទឹង៨ម ខូចទាំស្រុង។
– ម៉ូតូមួយគ្រឿង គុប៥០
– លុយ ១០០០$
– ទូរឈើ ០២ ទូរទឹកកក២
– គ្រែ ពូក និងសម្ភារៈប្រើប្រាស់មួយចំនួន។។
ក្រោយពីទទួលពត៌មានភ្លាម កំលាំងនគរបាលប៉ុស្តិ៍សំរោងធំ កំលាំងសណ្តាប់ធ្នាប់ កំលាំងអន្តរាគមន៍ កំលាំង អគ្គីភ័យស្រុកកៀនស្វាយ ស្រុកលើកដែក និងកំលាំងការិយាល័យអគ្គីភ័យខេត្តកណ្តាល ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន០៤គ្រឿង បានចុះទៅដល់កន្លែងកើតហេតុ បានជួយបាញ់ទឹកពន្លត់អស់ទឹក ចំនួន០៤គ្រឿង (បួនឡាន) ដោយឆ្លងដល់ស្ថានីយ៏ប្រេងខូចអស់៣០%. ។
ករណីនេះ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង។