ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពីបទ រក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅស្រុកសូទ្រនិគម បាគង និងពួក

សៀមរាប នៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្នាននគរបាលស្រុកប្រាសាទបាគង ស្រុកពួក និងស្រុកសូទ្រនិគមបានចុះបង្ក្រាបបទ រក្សាទុក ជួញដូរ ចាត់ចែងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ និងដកហូតវត្ថុតាងបានរួមមាន : ម្សៅមេតំហ្វេតាមីនចំនួន៥២កញ្ចប់ ស្មើនិងទំងន់ ១០២,៧ក្រាម(ទំងន់សុទ្ធ) ទូរស័ព្ទដៃចំនួន ០៣គ្រឿង  ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង ឧបករណ៍ប្រើប្រាស់និងសំភារៈវេចខ្ចប់គ្រឿង ញៀនមួយចំនួន                                                        

គោលដៅទី : នៅចំនុចលំនៅដ្ឋានស្ថិតនៅភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ឃាត់ខ្លួនជន សង្ស័យចំនួន០២នាក់:

ឈ្មោះ រាំ សុភ័ក្រ ភេទ ប្រុស ឆ្នាំកំណើត ២០០១ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិ ព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគមខេត្តសៀមរាប។

   

ឈ្មោះ ទង់ ចាន់ណានហៅវ៉ាភេទ ប្រុស ឆ្នាំកំណើត ២០០០ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

   

សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន : ម្សៅមេតំហ្វេតាមីនចំនួន ០៥កញ្ចប់ ស្មើនិងទំងន់ ,៥ក្រាម(ទាំងសំបក) ទូរស័ព្ទដៃចំនួន០១គ្រឿង សំភារះវេចខ្ចប់និងឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយចំនួន។                                                                            

គោលដៅទី : នៅចំនុច លើដងផ្លូវស្ថិតនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ នឿន ព្រីង ភេទប្រុស ឆ្នាំកំណើត ១៩៩៤ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទ បាគង ខេត្តសៀមរាប

សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន :

ម្សៅមេតំហ្វេតាមីនចំនួន ០១កញ្ចប់ ស្មើនិងទំងន់ ,៩ក្រាម(ទាំងសំបក)

ទីតាំងទី : នៅចំនុចលំនៅដ្ឋានស្ថិតនៅភូមិចំបក់ហែរ ឃុំពួក  ស្រុកពួក ខេត្តសៀមរាប ឃាត់ខ្លួនជន សង្ស័យចំនួន០១នាក់:

ឈ្មោះ ណុប ចន្ថាហៅថូ ភេទ ប្រុស ឆ្នាំកំណើត ១៩៨៨ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិចំបក់ហែរ ឃុំពួក ស្រុកពួកខេត្តសៀមរាប។

សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន : ម្សៅមេតំហ្វេតាមីនចំនួន៤៦កញ្ចប់ ស្មើនិងទំងន់ ១០១,៣ក្រាម(ទំងន់សុទ្ធ) ទូរស័ព្ទដៃចំនួន០២គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿងសំភារះវេចខ្ចប់និងឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយចំនួន។                                                                            

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានការិយា ល័យជំនាញបញ្ចូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ២០២០