ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល​៖ថ្ងៃពុធ ០៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក
ព-ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង១៩និង២០នាទីមានករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់នៅចំណុចផ្លូវលំមុខផ្ទះលឹមឆេងភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យ:០២នាក់៖
១•ឈ្មោះ សំណាង វិសេស ភេទប្រុស អាយុ២៧ឆ្នាំមុខរបរ
មិនពិតប្រាកដ (ឃាត់ខ្លួន) បច្ចុប្បន្នៅភូមិព្រែកសំរោង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
-ឈ្មោះ ភួង ម៉ៅ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)នៅភូមិព្រែក​សំរោង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
វត្ថុតាងចាប់យក៖
– ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០១កញ្ចប់។
-ម៉ូតូចំនួន០១គ្រឿងម៉ាកHongda Dreamពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1P.3787។
នៅវេលាម៉ោងកើតហេតុខាងលើកំលាំងប៉ុស្ដិ៍រស្វាយរលំបានចេញល្បាតក្នុងភូមិសាស្ត្រមកដល់ចំណុចកើតហេតុខាងលើក៏ឃើញជនសង្ស័យខាងលើ កំពុងតែជិះម៉ូតូ សង្ស័យក៏ឃាត់សួរនាំរកឃើញថ្នាំញៀនចំនួន ០១កញ្ចក់ដែលជនសង្ស័យទំលាក់ចោលនៅក្បែខ្លួនពេលដែលឃើញសមត្ថកិច្ចឈ្មោះ សំណាង វិសេស ព្យាយាមរត់គេច តែត្រូវសមត្ថកិច្ចចាប់ជាប់ហើយក៏ឃាត់ខ្លួនតែម្ដង។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់បានសារភាពថា ពិតជារបស់ខ្លួនដែលបានទិញពីបុរស់ម្នាក់មិនស្គាល់ឈ្មោះនៅម្តុំភូមិយួន សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងតំលៃ៩០០០០រៀលដើម្បីយកមកប្រើប្រាស់។បច្ចុប្បន្ន​ជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។