ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អនុសាខាកាកបាទក្រហមស្រុកកំពង់ត្រឡាច នាំយកគ្រឿងឧបភោគបរិភោគទៅចូលរួមបុណ្យសពស្រ្តីស្លាប់ដោយសារលង់ទឹកបឹង (ក្រឡាប់ទូកត្នោត)

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រុមការងារអនុសាខាកាកបាទក្រហមស្រុកកំពង់ត្រឡាច បាននាំយកគ្រឿងឧបភោគបរិភោគទៅចូលរួមបុណ្យសពលោកស្រី វ៉ែន លី ភេទស្រីអាយុ ៤៧ ឆ្នាំ ស្លាប់ដោយសារលង់ទឹកបឹង (ក្រឡាប់ទូកត្នោត) នៅភូមិវត្តថ្មី ឃុំតាជេស ស្រុកកពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

អំណោយជាគ្រឿងឧបភោគបរិភោគដែលបាននាំយកទៅចូលរួមក្នុងពិធីបុណ្យសពរួមមាន÷ អង្ករ ៣០ គីឡូក្រាម ,មីមួយកេស ,ទឹកត្រី ១ យួរ ,ទឹកស៊ីអុីវ១យួរ ,ត្រីខ ១យួរថវិកា ១០ ម៉ឺនរៀល ៕