ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងការធ្វើទារុណកម្ម និងការចុះអង្កេតត្រួតពិនិត្យពន្ធនាគារ និងកន្លែងឃុំឃាំងខ្លួនបណ្តោះអាសន្ននានា នៅតាមរាជធានី-ខេត្ត

ខេត្តកំពត៖ ថ្ងៃពុធ ០៤រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ៨:០០ នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត បានបើកកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងការធ្វើទារុណកម្ម និងការចុះអង្កេតត្រួតពិនិត្យពន្ធនាគារ និងកន្លែងឃុំឃាំងខ្លួនបណ្តោះអាសន្ននានា នៅតាមរាជធានី-ខេត្ត ដោយមិនផ្តល់ដំណឹងជាមុនរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម ក្រោមអធិបតីភាពលោកជំទាវ បណ្ឌិត អ៊ូ ស៊ីរីតា សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) និងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ។ ពិធីនេះ មានសមាសភាពអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃផែនការងារទាំងបីរួមមាន ៖ ផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការងារប្រឆាំងគ្រឿងញៀន និងផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងការងារយេនឌ័រ សរុបចំនួន ១៩ រូប ៕