ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

អនុសាខាកាកបាទក្រហមស្រុកជលគិរី ចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់ជនរងគ្រោះដោយសារភ្លើងសាំងឆេះខ្លួន ចំនួន ០៣គ្រួសារ

ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ហៃ មនោរម្យ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក បានចុះសួរសុខទុក្ខ និងចែកអំណោយរបស់អនុសាខាកាកបាទក្រហមស្រុក ជូនដល់ជនរងគ្រោះចំនួន ០៣គ្រួសារ ដែលរងគ្រោះដោយសារភ្លើងសាំងឆេះខ្លួនកាលពីព្រឹកថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ២០២០ រស់នៅភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង​។​

គ្រួសាររងគ្រោះមាន៖ ១.ឈ្មោះ ស្រ៊ី សុភ័ក្រ អាយុ ៣១ ឆ្នាំ ភេទស្រី ២.ឈ្មោះ ធឿន សុម៉ាលី អាយុ២ ឆ្នាំ ភេទស្រី និងទី៣.ឈ្មោះ ធូ ស្រីលីន អាយុ១០ ឆ្នាំ ភេទស្រី។​ ក្នុងឱកាសនោះ លោកប្រធានកិត្តិយស ក៏បានពាំនាំប្រសាសន៍សួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា និងជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ។​

អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត១( មុង១ ភួយ១ សារុង១ ក្រមា១) សាប៊ូ២ដុំ និងថវិកា ១០០,០០០រៀល ៕