ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ស្ដ្រីមានជម្ងឺមហារីកមាត់ រស់នៅឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ទទួលបានអំណោយពីលោកជំទាវប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្ដី និងកុមារខេត្ត

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកជំទាវ តុង ណារី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្ដី និងកុមារខេត្តកំពង់ឆ្នាំង នឹងក្រុមការងារស្រុក បានចុះសួរសុខទុក នឹងនាំយកអំណាយចែកជូនដល់ស្ដ្រីដែរមានជម្ងឺមហារីកមាត់ចំនួនមួយគ្រួសារ រស់នៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ជូនផងដែរថាៈ ស្ដ្រីដែរមានជម្ងឺមហារីកមាត់មានឈ្មោះ សួស សាម៉ុន ប្ដីឈ្មោះ ស៊ន សាត ដែលមានពិការភាពជាយោធិនចូលនិវត្តន៍ រស់នៅភូមិឃុំខាងលើ។

អំណោយដែលលោកជំទាវ រួមនឹងក្រុមការងារនាំយកទៅចែកជូននាពេលនោះរួមមាន៖ អង្ករ២០គីឡូក្រាម, ត្រីខ ១យួរ, មី ១កេស, មុង១, ភួយ១, កន្ទេល១, សារ៉ុង១, ក្រមា១, សាប៊ូ២ដុំ និងថវិកាមួយចំនួនផងដែរ ៕