ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកអធិការនគរបាល​ស្រុក​សំរោង​ទង​ អ​ញ្ជើ​ញ​សួរសុខទុក្ខ​មន្រ្ដី​នគរបាលប៉ុស្ដិ៍សំបូរ​កំពុងសំរាកព្យាបាល​ជំងឺ​នៅមន្ទីរពេទ្យ​កាល់ម៉ែត្រ​ និងបាននាំយកថវិកា​មួយចំនួនផ្ដល់ជូន​

កំពង់ស្ពឺ​ ​នាព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ០២០ក្រុមការងារដឹកនាំដោយលោកវរសេនីយ៍ឯកឃុតសុផលអធិការនគរបាលស្រុកសំរោងទងរួមជាមួយ​​ក្រុមប្រឹក្សាឃុំសំបូរ ន្រ្តីនគរបាលចំណុះអធិការដ្ឋាននគរបាលស្រុកបានអញ្ជេីញទៅសួរសុខទុក្ខលោកអនុសេនីយ៍ទោ ហ៊ុយ សារិនមន្ត្រីប៉ុស្តិ៍សំបូរ ដែលកំពុងសំរាកព្យាបាលជំងឺនៅមន្ទីពេទ្យកាល់ម៉ែត្រដោយជម្ងឺស្ទះសរសៃឈាមក្នុងបេះដូងនឹងបាននាំយកនូវថវិកាមួយចំនួន,៦០​,០០០រៀលក្នុងនោះថវិការួមមាន

ថវិកាលោកឧត្ដសេនីយ៍ទោសមសាមួនស្នងការនគរបាលខេត្តកំពង់ស្ពឺ ថវិកាកងកម្លាំងនគរបាលចំណុះអធិការដ្ឋាននគរបាលស្រុកសំរោងទង និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១៥ ថវិកាលោកអភិបាលស្រុកសំរោទងនិងថវិកាមន្រ្តីសាលាឃុំសំបូរ

ក្នុងនាមថ្នាក់ដឹកនាំស្នងការនគរបាលខេត្តភិបានៃគណៈអភិបាលស្រុកក្រុមប្រឹក្សាឃុំកងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកលោកវរសេនីយ៍ឯកឃុតសុផលបានផ្ដាំផ្ញេីនិងសូមលេីកទឹកចិត្ដអោយខិតខំព្យាបាលជំងឺនិងមានការជឿជាក់លេីថ្នាក់ដឹកនាំពិសេថ្នាក់ដឹកនាំមិនទុកមន្រ្ដីណាម្នាក់ចោលដោយមិនបានជួយឬឈឺឆ្អាលពេលមន្រ្ដីមាទុក្ខលំបាកនោះឡេីយ​​ ជាចុងក្រោយលោកអធិការជូនពរឱ្យលោកហ៊ុយ សារិនឆាប់ជាសះស្បេីយនិងវិលមកបម្រេីការងារបំពេញបេសកកម្មជូនអង្គភាពនិងប្រជាពលរដ្ឋ

ក្រុមគ្រួសារមន្ត្រីនគរបាលកំពុងសំរាកព្យាបាលជំងឺបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំដែលបានញ្ជើមកសាកសួរសុខទុក្ខមន្រ្ដីនគរបាលកំពុងសំរាកព្យាបាលដល់មន្ទីរពេទ្យសូមជូនពរអោយជួបប្រទះតែសេចក្ដីសុខចម្រេីននិទទួលបានជ័យជំនះក្នុងការបពេញភារកិច្ចជូនជាតិនិងប្រជាពលរដ្ឋ