ព័ត៌មានក្នុងប្រទេស

ពិធីគោរពវិញ្ញាណក្ខន្ធ សពលោកវរសេនីយ៍ទោ​ ចឹក​ ឆុល អធិការ​រង​សេនាធិការ​ នៃអធិការដ្ឋាននគរបាល​ស្រុក​គីរី​សាគរ​

ខេត្តកោះកុង៖​ ថ្ងៃច័ន្ទ ២ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី០២​ ខែវិច្ឆិកា ឆ្នាំ២០២០​ លោក​ឧត្តមសេនីយ៍​ទោ​ គង់​ មនោ​ ដឹកនាំកម្លាំងនគរបាល ទៅចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកវរសេនីយ៍ទោ​ ចឹក​ ឆុល អធិការ​រង​សេនាធិការ​ នៃអធិការដ្ឋាននគរបាល​ស្រុក​គីរី​សាគរ​ នៅគេហដ្ឋានសព ស្ថិតនៅភូមិ​កោះស្តេច​ ឃុំ​កោះស្តេច​ ស្រុក​គីរី​សាគរ​ ខេត្តកោះកុង និងបាននាំយក ថវិកា​សមាគមន៍មិត្តនគរបាល ចំនួន៦លានរៀល​ និង​ថវិកា​រមួយ​ចំនួន​ទៀត​ប្រគល់ជូនដល់គ្រួសារសព និងមានពិធីបំពាក់ឋានន្តរសក្ដិ មច្ឆាមរណៈជូនដល់សពផងដែរ។
គួរបញ្ជាក់ផងដែរថា លោក​ វរសេនីយ៍ទោ​ ចឹក​ ឆុល​ បានទទួលមរណៈភាពកាលពីថ្ងៃទី០១ ខែវិច្ឆិកា​ ឆ្នាំ២០២០ វេលា​ម៉ោង១១:៣០នាទីព្រឹក​ ដោយរោគាពាធ ។