ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាបករណីគ្រឿងញៀន០១ករណី ឃាត់ខ្លួនជនសង្ស័យ​បានចំនួន ០២នាក់

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃ​ចន្ទ ២​រោច ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣៥នាទី កម្លាំងនគរបាលប៉ុស្ដិ៍ស្វាយជុក និងប៉ុស្ដិ៍ពាមសហកាជាមួយកម្លាំងជំនាញនគរបាលស្រុកសាមគ្គីមានជ័យ និងកម្លាំងការិយាល័យជំនាញគ្រឿងញៀនខេត្តកំពង់ឆ្នាំង បានធ្វើការបង្ក្រាបករណីគ្រឿងញៀនបាន០១ករណី ឃាត់ខ្លួនជនសង្ស័យ​បានចំនួន ០២នាក់ ​÷

១/ឈ្មោះ ឃូ រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ពីបទផ្ដល់ទីតាំងអោយអ្នកដទៃប្រេីប្រាស់ថ្នាំញៀន ។

០២/ឈ្មោះ ផន ភ័ណ្ឌ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រៃញៀម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

ដកហូតវត្ថុតាងរួមមានថ្នាំញៀនចំនួន ០៥កញ្ចប់ តូច ទូរស័ព្ទ ០១គ្រឿង ពូថៅ០១ និងឧបករណ៍សំរាប់ជក់មួយចំនួន ពីបទជួញដូរថ្នាំញៀន ។ រីឯជនសង្ស័យត្រូវបានបញ្ជូនទៅជំនាញខេត្តដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ ៕