ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យ​ចំនួន ២នាក់ ពាក់ព័ន្ធនឹងករណីលួចកាបូប​

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃចន្ទ ២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៣ និង៥០ នាទី ចំណុចទំនប់ក្បាលសៀម ភូមិចក ឃុំច្រេស ស្រុកកំពង់ត្រឡាច កេីតមានករណីលួចកាបូប​ បង្កឡើងដោយជនសង្ស័យមានឈ្មោះ

១-ស្ងួន រិទ្ធី ភេទប្រុស អាយុ១៤ ឆ្នាំ
២-តឹម និកា ភេទប្រុស អាយុ១៦ ឆ្នាំ

ជនសង្ស័យទាំងពីរ រស់នៅភូមិកំពង់ក្ដារ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច បានលួចកាបូបដែលព្យួរទុកលើម៉ូតូ ខណៈជនរងគ្រោះចតចោលលើទំនប់ និងចុះទៅបង់សំណាញ់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ​ ២នាក់ ដកហូតបានវត្ថុតាងម៉ូតូ០១ គ្រឿង ទូរស័ព្ទ០១ កាបូប០១ និងប្រាក់ ៤.០០០ រៀល។