ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្ត

ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃអង្គារ ៣រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព លើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្តសម្រាប់ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក លី សុភា ប្រធានមន្ទីរ និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះផងដែរ កិច្ចប្រជុំបានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន និងស្វែងរកដំណោះស្រាយ ដើម្បីជុំរុញការងារចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ។

កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីលោកស្រី លឹម សុខលាំង ប្រធានការិយាល័យសុរិយោដី និងភូមិសាស្រ្ត លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារចុះបញ្ជីដីធ្លី ទាំង ០៤ក្រុម, មន្ត្រីផ្នែក GIS, មន្ត្រីកំណត់ព្រំ, មន្ត្រីវាស់វែង, មន្ត្រីវិនិច្ឆ័យ និងមន្ត្រីការិយាល័យរដ្ឋបាល LASSP នៃការិយាល័យកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី សរុបចំនួន ៤៥ រូប ៕