សកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកស្នងការនគរបាលខេត្តឧត្តរមានជ័យ អញ្ជើញចូលរួមរំលែកទុក្ខ និងប្រគល់ថវិកាបេឡាមរណៈសង្គ្រោះជូនដល់គ្រួសារសព

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃសៅរ៍ ១៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក .ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណ:កម្មាធិការ .. ខេត្ត ដោយមានការចូលរួមពី លោក ស៊ូ ណាត មេឃុំ និងប្រធានកិត្តិយសសាខា .. ឃុំត្រពាំងប្រិយ៍ លោកវរសេនីយ៍ឯក ស៊ីម វណ្ណះ អធិការ និងជាប្រធាន .. ស្រុកអន្លង់វែង កងកម្លាំង ទាំង និងអាជ្ញាធរដែនដី បាននាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន ,០០០,០០០រៀល(បួនលានរៀលគត់) ប្រគល់ជូនដល់គ្រួសារសពដែលជាសមាជិក .. និងជាជនពិការ ឈ្មោះ ជា តឿ ភេទ ប្រុស អាយុ ៧០ឆ្នាំ អត្តលេខ HA85001739 ដែល ទទួលមរណៈភាព នាថ្ងៃទី៣០ ខែតុលាឆ្នាំ២០២០ ដោយជម្ងឺតម្រងនោមរ៉ាំរ៉ៃ មានទីលំនៅភូមិទួលសាលា ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ហួត សុធី ប្រធាន .. ខេត្ត និងក្រុមការងារ បានសំណេះសំណាលសួរសុខទុក្ខដល់ក្រុមគ្រួសារសព និងមានប្រសាសន៍បន្ថែមថា មរណៈភាពរបស់លោក ជា តឿ មិនត្រឹមតែជាការបាត់បង់សមាជិកក្នុងគ្រួសារប៉ុណ្ណោះទេ គឺជាការបាត់បង់នូវបងប្អូនយុទ្ធជនមួយរូបផងដែរ ដែលធ្វើឱ្យយើងទាំងអស់គ្នាសោកស្តាយជាខ្លាំង និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ។