ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ពិធីក្រុងពាលី លើកកំពូលត្រៃសូរ្យ និងជ័យហ្វាដងក្តា កសាងសាលាធម្មសភា វត្តអំពិលទឹក ស្ថិតនៅក្នុង ភូមិក្អែកពង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃសៅរ៍ ១៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ មានរៀបចំពិធីក្រុងពាលី លើកកំពូលត្រៃសូរ្យ និងជ័យហ្វាដងក្តា កសាងសាលាធម្មសភា វត្តអំពិលទឹក ស្ថិតនៅក្នុង ភូមិក្អែកពង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្ដម ហ៊ាន វណ្ណហន និងលោកជំទាវ ប៉ុល សៀងហៃ និងឯកឧត្ដម ហ៊ុន សំអឿន និងលោកជំទាវ អៀរ រ៉ាដេត រួមនឹងប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច អភិបាលរង ស្រុកកំពង់ត្រឡាច លោក វណ្ណ ទ្រី និងលោកស្រី មាន សេចឡេង សប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយ។

ពិធីក្រុងពាលី លើកកំពូលត្រៃសូរ្យ និងជ័យហ្វាដងក្តា កសាងសាលាធម្មសភា ក្រោមការរៀបចំដោយ ព្រះវិសាលសត្ថា កង យ៉ុន ព្រះរាជាគណៈថ្នាក់កិតិ្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះវិសាលសត្ថា កង យ៉ុន បានមានព្រះសង្ឃដីការថា ដោយប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនជាលំដាប់។

ព្រះវិសាលសត្ថា កង យ៉ុន បានមានព្រះសង្ឃដីការ ថ្លែងអំណរអរគុណចំពោះ ឯកឧត្ដម លោកជំទាវ សប្បុរសជន ពុទ្ធបរិស័ទ ទិសទាំង៨ ដែលបានអញ្ជើញចូលរួម និងជួយក្នុងការកសាង សាលាធម្មសភាវត្តអំពិលទឹក ជាហូរហែកន្លងមកនេះ សូមសមប្រកបបាននូវសេចក្តីសុខ សេចក្តីចម្រើន ទទួលបានជោគជ័យគ្រប់ភារៈកិច្ច និងជួបប្រទះនូវពុទ្ធទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕