ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួន​ជនសង្ស័យ​១១នាក់​ ករណីគ្រឿងញៀន​ នៅខេត្តកំពង់ចាម

កំពង់ចាម​ ៖​ នៅថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ ដោយបានការអនុញ្ញាតិពី​ ឯកឧត្តម វង្ស ប៊ុន វិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញអធិការស្រុកស្រីសន្ធរ ស្រុកបាធាយ និងប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ព្រែកដំបូក​ ​ដឹកនាំដោយ៖​ លោកឧត្តមសេនីយ៍ត្រី​ ​ជីវ​ សេងរស់​ ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះអនុវត្តដីកា​ និងបង្ក្រាបករណីជួញដូរ​​ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ ០១ករណី​ ដោយប្រេីវិធានរដ្ឋបាលចំហរ​ ​ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់៖
១-ឈ្មោះ​ ហុង គ្រី ភេទប្រុស​ អាយុ២០ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ កម្មករ
២-ឈ្មោះ​ ប៉ិច ពើក ភេទប្រុស​ អាយុ​២០ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ កម្មករ
៣-ឈ្មោះ​ កុសល ឆេងហាក់ ភេទប្រុស​ អាយុ​៣១ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ កម្មករ
៤-ឈ្មោះ​ រ៉េត ឆុំ ភេទប្រុស​ អាយុ​២៦ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ កម្មករ
៥-ឈ្មោះ​ អែម ពិសិដ្ឋ ភេទប្រុស​ អាយុ​៣១ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ ជាងពិដាន ទាំង៥នាក់រស់នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម​។
៦-ឈ្មោះ​ ពៅ ភាព ភេទប្រុស​ អាយុ​២៩ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ កម្មករ នៅភូមិអំពិល ឃុំខ្នារស ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម​។
៧-ឈ្មោះ​ ប៉ាង សុផល ភេទប្រុស​ អាយុ​២៥ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ មិនពិតប្រាកដ នៅភូមិអំពិល ឃុំព្រែកដំបូក ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម​។
៨.ឈ្មោះ សុខ វាស្នា ភេទប្រុស អាយុ ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរ សំអាងការ មានទីលំនៅភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
៩.ឈ្មោះ ខាន់ សីហា ភេទប្រុស អាយុ ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរ ចុងភៅ មានទីលំនៅភូមិតាម៉ឺន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
១០.ឈ្មោះ ធី វី ភេទប្រុស អាយុ ១៩ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្វាយត្បូង ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
១១.ឈ្មោះ លិត សុខលីន ហៅ ប៉ង ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិបាកាល ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
ដីកាបង្គាប់ឲ្យនាំខ្លួនលេខ៣១៧៨ ចុះថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០១៨​ ចេញដោយលោក​ គីម លុយ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម​ និងដីកាចាប់ខ្លួន លេខ ៣៩២៣ ត.ព្រ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨​ ចេញដោយលោក សួន​ សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម។
ក្នុងនោះដកហូតវត្ថុតាងរួមមាន៖​ ម្សៅក្រាមពណ៍ស​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​ ៣០កញ្ជប់​ ទូរស័ព្ទដៃចំនួន០៧គ្រឿង ជញ្ជីង​អេឡិចត្រូនិក​ចំនួន​០១គ្រឿង​ ឧបករណ៍​សម្រាប់​សេពមួយចំនួន​។