ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ស្រុកល្វាឯម ខេត្តកណ្តាល

ខេត្តកណ្តាល៖ថ្ងៃសុក្រ ១៤កេីតខែកត្ដិកឆ្នាំជូត ទោសក័ .ស២៥៦៤ ត្រូវនិងថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០២០មានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំណុចកើតហេតុផ្លូវលំ ស្ថិតនៅភូមិ ព្រែកគង់រាជ ឃុំ ព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះជា កូមីន ភេទប្រុសអាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ព្រែកក្រូច ឃុំ ភូមិធំ ស្រុក ល្វាឯម ខេត្តកណ្តាល។ (ឃាត់ខ្លួន)

វត្ថុតាងចាប់យករួមមាន៖

/ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនញៀន​(ម៉ាទឹកក)ចំចំនួន០១កញ្ចប់តូច

      /ម៉ូតូ សេ១២៥ ស៊េរី ២០១១ ស្លាកលេខ AT ២២៣៧។

      / ទូរសព្ទ័ ០១គ្រឿង ម៉ាក OPPO

      នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ភូមិធំ សហការណ៍ជាមួយកំពុងប៉ុស្តិ៍នគរបាលព្រែករៃ បានជិះល្បាតក៏ប្រទះឃើញជនសង្សយ័ធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុក៏ហៅត្រួតពិនិត្យឃើញមានថ្នាំញៀន ចំនួន ០១កញ្ចប់និងក៏នាំជនសង្សយ័មកសួរនាំ។

  នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ ជា កូមីនបានសារភាពថាថ្នាំញៀន០១កញ្ចប់នេះជារបស់ខ្លួនទិញ នៅ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ដោយអោយ ឈ្មោះ រត្ន័ ជាអ្នក ទិញអោយ

    បច្ជុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ល្វាឯម ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។