ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បច្ច័យដ៏ថ្លៃថ្លាប្រមាណជាង២៦លានរៀល ក្រោមការផ្ដួចផ្ដេីមពីលោកឧត្ដមសេនីយ៍ស្នងការ បានដង្ហែឆ្ពោះទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំនៅវត្តតុសិតារង្សី ស្រុកស្ទឹងត្រង់

កំពង់ចាម ៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឯម កុសល និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានអញ្ជេីញចូលរួមក្នុងពីធីបុណ្យកឋិនសាមគ្គី ដង្ហែឆ្ពោះទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា នៅវត្តតុសិតារង្សី ស្ថិតនៅក្នុងភូមិគីឡូដប់ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ក្នុងពីធីបុណ្យកឋិនសាមគ្គីនេះដែរ លោកឧត្តមសេនីយ៍ស្នងការ និងសហការីបាននាំយកបច្ច័យ ដែលបានចលនាដោយសទ្ធាជ្រះថ្លា របស់លោកឧត្តមសេនីយ៍ស្នងការផ្ទាល់ និងកងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចូលរួម៖
១-បច្ច័យកសាង ចំនួន ១៨,០០០,០០០រៀល
២-បច្ច័យសង្កត់ត្រៃ ៩៩០,០០០រៀល
៣-បច្ច័យព្រះសង្ឃ និងអាចារ្យ
+ព្រះសង្ឃគ្រង កឋិន០១អង្គ បច្ច័យចំនួន ២០០,០០០រៀល
+ព្រះសង្ឃ០៤អង្គផ្សេងទៀត ក្នុង០១អង្គ បច្ច័យ ៨០,០០០រៀល សរុបថវិកា ៣២០,០០០រៀល
+អាចារ្យ ០៥នាក់ ក្នុងម្នាក់ បច្ច័យ ៣០,០០០រៀល សរុបថវិកា ១៥០,០០០រៀល
៤-ឧបត្ថម្ភ បង្គោលភ្លេីងអគ្គីសនី ដាក់ក្នុងវត្ដចំនួន០៨ ដេីម ក្នុង០១ដេីម តម្លៃ ៤៨០,០០០រៀល ចំណាយអស់ថវិកា ចំនួន ៣,៨៤០,០០០រៀល
៥-ឧបត្ថម្ភ ថវិកាកសាងរបងសាលាបឋមសិក្សាគីឡូ១០ ចំនួន០២ប្រឡោះ ក្នុង០១ប្រឡោះ តម្លៃ ៦៥០,០០០រៀល ចំណាយអស់ថវិកា ១,៣០០,០០០រៀល
៦-ទិញសម្ភារកឋិន ចំនួន ១,០០០,០០០រៀល
៧-ឧបត្ថម្ភថវិកាដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល កម្លាំងប្រជាការពារ និងក្រុមឆៃយ៉ាំសរុបថវិកា ៣០០,០០០រៀល។

សរុបថវិកាក្នុងការចំណាយក្នុងពិធីអស់ចំនួន ២៦,១០០,០០០រៀល៕