ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងស្ថាបនពាក់ព័ន្ធអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយក្រុមការងារUNDP

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅ សាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពងឆ្នាំង និងស្ថាបនពាក់ព័ន្ធក្នុងខេត្តអញ្ជើញជួបប្រជុំរវាងរដ្ឋបាលខេត្តនិងក្រុមការងារ UNDP។

គោលបណងនៃ កិច្ចប្រជុំពិភាក្សាការងារនេះគឺដើម្បីពិនិត្យ និងពិភាក្សាក្នុងការងារអនុវត្តគម្រោងកិច្ចគាំពារសង្គមដើម្បីបញ្ចប់ភាពក្រីក្រ (Graduation Based Social Protection) ក្នុងនោះដែលត្រូវអនុវត្តនៅតាមស្រុកគោលដៅចំនួនពីរគឺមានៈ ស្រុកជលគីរី និងស្រុកកំពង់លែង ៕