ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ច ប្រឆាំងគ្រឿងញៀន បង្ក្រាបជនសង្ស័យ ពាក់ព័ន្ធករណី ជួញដូរនូវសារធាតុញៀនខុសច្បាប់

ខេត្តកំពង់ធំ៖ នៅថ្ងៃច័ន្ទ ១០ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង ១២ និង ៣០ នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ បានប្រើប្រាស់វិធានការជំនាញចុះបង្រ្កាបករណី ជួញដូរនូវសារធាតុញៀនខុសច្បាប់ ០១ ករណី នៅចំណុចភូមិ ខោស ឃុំទំរីង ស្រុក សណ្ដាន់ ខេត្តកំពង់ធំ  ឃាត់ខ្លូនជនសង្ស័យ ០៣ នាក់ ដកហូកបាន ម្សៅក្រាមពណ៍សថ្លាសង្ស័យ ជាសារធាតុញៀនខុសច្បាប់ចំនួន ០៥កញ្ចប់ មានទម្ងន់០,៦ក្រាម ទូរស័ព្ទដៃចំនួន ០៣ គ្រឿង និងម៉ូតូ ០១ គ្រឿង

យោងតាមរបាយការណ៍ ពីមន្ត្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យ ÷

ឈ្មោះ សាន ភា ភេទ ប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅនៅភូមិខោស ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ឈ្មោះ ចែម សុភក្រ្ក័ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិខោស ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ឈ្មោះ មុំ រដ្ឋា ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិខោស ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ

ករណីខាងលើនេះ សមត្ថកិច្ច បានញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសាដំបូងខេត្តកំពង់ធំដើម្បីកសាងសំណុំ និងដោះស្រាយបន្តតាមនីតិវិធីច្បាប់