ព័ត៌មានក្នុងប្រទេស

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ក្រុមរត់ ដើម្បីគៀងគររៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ

ខេត្តកោះកុង​៖​ ថ្ងៃពុធ ១២ កើត ខែកត្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ក្រុមរត់ ដើម្បីសប្បុរសធម៌ជាមួយសាយក្នុងគោលបំណងលើកស្ទួយការគោរពច្បាប់ចរាចរណ៍ នៅតាមដងផ្លូវ ការគ្រប់គ្រងកាកសំណល់ផ្ទាល់ខ្លួន ជាពិសេស ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងអង្គការ ស្ថាប័ននានា ដែល​កពុងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

លោកជំទាវអភិបាលខេត្ត សូមកោតសរសើរនូវគំនិតរៀបចំប្រកបដោយឆន្ទៈ ក្នុងការលើកស្ទួយការគោរពច្បាប់ចរាចរណ៍ នៅតាមដងផ្លូវ ការគ្រប់គ្រងកាកសំណល់ផ្ទាល់ខ្លួន ជាពិសេស ដើម្បីរៃអង្គាសថវិកាជួយ ដល់មន្ទីរពេទ្យកុមារអង្គរ និងអង្គការ ស្ថាប័ននានា ដែលកពុងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។
ខ្ញុំជឿជាក់ថា ការប្ដេជ្ញាចិត្តរបស់ក្រុមការងារ នឹងទទួលបានជោគជ័យ ដែលជាការរួមចំណែកជួយដល់កុមារកម្ពុជា និងសង្គមជាតិយើង៕