ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ទុស្សេខ្សែភ្លើងបណ្តាលអោយឆេះផ្ទះមួយខ្នងនៅស្រុកពួក

សៀមរាប នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៩ និង៣០នាទីមានករណីភ្លើងឆេះផ្ទះ នៅភូមិស្វាហួលឃុំមុខប៉ែនស្រុកពួកខេត្តសៀមរាប ម្ចាស់ផ្ទះឈ្មោះ ឆឿត ឈាន់ ភេទប្រុស អាយុ៤២ឆ្នាំមានប្រពន្ធឈ្មោះ លួម លេង និង មានកូន ០៤នាក់

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនៃអធិការដ្ឋាននគរបាលស្រុកពួកបានបញ្ជាក់ប្រាប់ថា : មានករណីទុស្សេខ្សែភ្លើងបណ្តាលអោយឆាបឆេះផ្ទះឈើចំនួន ០១ខ្នង ទំហំ x ៨ម៉ែត្រ ប្រក់សង្ក័សី កម្ពស់ ២ម៉ត្រ ខូចខាតម៉ូតូចំនួន ០៣គ្រឿង កង់ចំនួន០១គ្រឿង និង សម្ភារ:ប្រេីប្រាស់នៅក្នុងផ្ទះជាច្រើនទៀត(ផ្ទះឆេះអស់ទាំងស្រុង) ខណៈពេលដែលប្តីរវល់ទៅទិញអិតចាយនៅវ៉ារិនចំណែកប្រពន្ធ និងកូនទៅច្រូតស្មៅគោនិងកំដរការ

លោកអធិការបានបន្តទៀតថា :ករណីនេះត្រូវបានកម្លាំងយេីងសហការណ៍ជាមួយប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋជួយពន្លត់តែមិនអាចជួយបានដោយស្ថានភាពភ្លេីងឆេះខ្លាំង ហើយរថយន្តអគ្គីភ័យរបស់អធិកាដ្ឋាននគរបាលស្រុកបានចេញទៅជួយអន្តរាគមន៍ដែរប៉ុន្តែផ្លូវតូចចង្អៀតមិនអាចចូលរួច