ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តប៉ៃលិន៖​ នៅវេលាម៉ោង១២ និង០០នាទីថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ ចុះធ្វើការនាំខ្លួនមុខសញ្ញាចំនួនពីរនាក់ ដើម្បីធ្វើការសាកសួរនៅអធិការដ្ឋានក្រុងប៉ៃលិន​ ជនសង្ស័យដែលបានឃាត់ខ្លួនរួមមាន​ ឈ្មោះ ផង់ សុខគា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ អូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
២/ជនសង្ស័យឈ្មោះ​ សាន ចាន្ថន ភេទ ប្រុស អាយុ ២៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ អូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្រោយពីបានសាកសួរជនសង្ស័យទាំងពីរនាក់ បានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ពិតប្រាកតមែន និងបានបន្តនីតិវិធីឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ អៀម ចិត្រាលីន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិននិង ដកហូតបានម្សៅក្រាមសថ្លា សង្ស័យជាម៉ាទឹកកកចំនួន០៣កញ្ចប់តូច និង ម៉ូតូចំនួន០១ គ្រឿង ម៉ាកហុងដាឌ្រីម គ្មានផ្លាកលេខ ពណ៌ខ្មៅ សេរី ឆ្នាំ២០២០ ចំណែកជនសង្ស័យពីរនាក់ទៀតជាបក្សពួកបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនបាននាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីកសាងសុំណុំរឿង និងចាត់ការតាមនិតិវិធី ។