ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ច បង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងបាញ់អាប៉ោងភ្នាល់ដាក់ប្រាក់)

ខេត្តកំពង់ចាម៖​ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤ និង០០នាទី បន្ទាប់ពីទទួលបានពត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ  ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកំលាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងបាញ់អាប៉ោងភ្នាល់ដាក់ប្រាក់) នៅចំណុចភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។
ជាលទ្ធផលយើងបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១០នាក់គឺ៖ ១- ឈ្មោះ  សុះ កែវ  ភេទស្រី អាយុ៤៥ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ ២-ឈ្មោះ សែម សុភី ភេទប្រុស អាយុ៥១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ ៣-ឈ្មោះ អុីម ធី ភេទប្រុស អាយុ៤៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្រីងជ្រុំ ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ៤-ឈ្មោះ ហ៊ុំ តេះ ភេទស្រី អាយុ៤៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ ៥-ឈ្មោះ ឈឿន លី ភេទស្រី អាយុ៣១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្រពាំងស្នោ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ ៦-ឈ្មោះ ភី សុភស្ស ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ ៧-ឈ្មោះ ជូ ឡន ភេទប្រុស អាយុ៦៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ៨-ឈ្មោះ ប៊ុត ឌឿន ភេទប្រុស អាយុ៤៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ ៩-ឈ្មោះ នាថ ផល្លី ភេទស្រី អាយុ៣៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ ១០-ឈ្មោះ សាន ម៉ុក ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

ដកហូតវត្ថុតាងរួមមានទូរស័ទ្ទដៃចំនួន០៩គ្រឿង,ម៉ូតូចំនួន១៧គ្រឿង, ហាន់តោអាប៉ោង០១, ជញ្ចីងថ្នឹងមាន់ចំនួន០១, ផ្ក្បផ្តិច​អាប៉ោងចំនួន០១, ឆ្នាំងទ្រចានអាប៉ោង០១,ប្រាក់រៀល ចំនួន៤,០២០,០០០រៀល, ប្រាក់ដុល្លារ ៧៣៥ដុល្លារ។

 បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕