ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីកំណត់ត្រាទិន្នន័យបទល្មើសព្រហ្មទណ្ឌe.crime​ ឆ្នាំ2020

មណ្ឌលគិរី៖​ នៅថ្ងៃសុក្រ​ ០៧កើត​ ខែកក្តិក​ ឆ្នាំជូត​ ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២០នាវេលាម៉ោង៨និង០០នាទីព្រឹកនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីកំណត់ត្រាទិន្នន័យបទល្មើសព្រហ្មទណ្ឌ e.crime ឆ្នាំ២០២០ជូនសិក្ខាកាមមកពីបណ្តាការិយាល័យជំនាញពាក់ព័ន្ធក្នុងស្នងការដ្ឋាននគរបាលខេត្តព្រមទាំងសិក្ខាកាមជាអធិការអធិការរងទទួលការងារព្រហ្មទណ្ឌមកពីតាមបណ្តាអធិការនគរបាលក្រុងស្រុកទាំងប្រាំព្រមទាំងលោកនាយប៉ុស្តិ៍រដ្ឋបាលទាំង២១ឃុំ​ សង្កាត់ដែលបានចូលរួមសរុបចំនួន ៥៦នាក់ផងដែរ។

ជាកិច្ចចាប់ផ្តើមនៃពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីកំណត់ត្រាទិន្នន័យបទល្មើសព្រហ្មទណ្ឌ e.Cmrime​ ឆ្នាំ២០២០លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានឡើងមានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលប្រព័ន្ធគ្រប់គ្រងកាកត់ត្រាទិន្នន័យបទល្មើសព្រហ្មe.crime​ ឆ្នាំ២០២០​ ជូនសិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះនិងបានណែនាំអោយសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់តាមការណែនាំរបស់គ្រូបង្គោលដែលឡើងធ្វើបទបង្ហាញនូវខ្លឹមសារក្នុងមេរៀននីមួយៗ។

បន្ទាប់មកលោកឧត្តមសេនីយ៍ទោស្នងការបានអនុញ្ញាតិអោយគ្រូបង្គោលចំនួន៤នាក់ឡើងធ្វើបទបង្ហាញស្តីពីកាបើកវគ្គបណ្តាលប្រព័ន្ធគ្រប់គ្រងការកត់ត្រាទិន្នន័យបទល្មើសព្រហ្មទណ្ឌe.crime​ ជូនសិក្ខាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តានេះ។គ្រូបង្គោលដែលជាអ្នកឡើងធ្វើបទបង្ហាញមានឈ្មោះដូចខាងក្រោម​ លោកវរសេនីយ៍ឯក ហ៊ូ​ តារា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់។
លោកស្រីវរសេនីយ៍ត្រី ព្យុះ ចិន្តា នាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល។
លោកវរសេនីយ៍ទោ មុិញ ឈុន នាយរងការិយាល័យសរុបផែនការណ៍។
លោកអនុសេនីត្រី ធឹម សុភាក់ នាយផ្នែកសរុបផែនការណ៍។
ពីធីបើកវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅមានរយះពេលពេញមួយថ្ងៃហើយត្រូវបានបិទបញ្ចប់នៅវាលាម៉ោង០៤និង00នាទីក្នុងថ្ងៃខែឆ្នាំដដែល។