ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង នាំយកសុីម៉ងត៍ចំនួន ១០តោនប្រគេនព្រះសង្ឃសម្រាប់កសាងកុដិ នៅវត្តកាសេមរតនារាម (ហៅវត្តធម្មយុត្តិ) ស្ថិតនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម សាន់ យូ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោក សោម សុភ័ត្រា អនុប្រធានមន្ទីរសុរិយោដី លោក ភួង វណ្ណាក់ ម្ចាស់ការាស់សាំង នាំយកស៉ីម៉ងត៍ចំនួន ១០តោន ប្រគេនដល់ព្រះមង្គលានុរ័ក្ខ អំ សៃ ព្រះរាជាគណៈថ្នាក់កិតិ្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនផងដែរថា៖ ស៉ីម៉ងត៍ចំនួន ១០តោន ដែលបានយកទៅប្រគេនដល់ព្រះសង្ឃនាឱកាសនោះគឺដើម្បីការចូលរួមចំណែកសម្រាប់កសាងកុដិប្រគេនដល់ព្រះសង្ឃគង់នៅរៀនសូត្រ ស្ថិតនៅក្នុងវត្តកាសេមរតនារាម (ហៅវត្តធម្មយុត្តិ) ស្ថិតនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលមាន ទទឹងចំនួន ៩,២ម៉ែត្រ បណ្តោយ ចំនួន ២២,២ម៉ែត្រ កម្ពស់១ជាន់ មានចំនួន ៨បន្ទប់។

តាងនាមព្រះមង្គលានុរ័ក្ខ អំ សៃ និងព្រះសង្ឃគ្រប់អង្គ ព្រមទាំងគណៈកម្មការវត្ត មានសេចក្តីសោមនស្សរីករាយ សូមជូនពរឯកឧត្ដម និងសហការី ទាំងអស់ សូមបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ សូមឱ្យការតាំងចិត្តរបស់ ឯកឧត្ដម និងសហការី បានសម្រេច ព្រមទាំងជោគជ័យគ្រប់ភារៈកិច្ច និងជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕