ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សមត្ថកិច្ចខេត្តព្រះសីហនុ ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចម៉ូតូ

ព្រះសីហនុ ៖ នៅថ្ងៃអង្គារ ៤កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីលួចម៉ូតូ។
ក្នុងនោះជនសង្ស័យទី១ មានឈ្មោះ ឆេង លាក់ ហៅ ម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ ទ្រី លេត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកឡាន មានទីលំនៅភូមិរាម ស្រុកព្រៃនប់ ។

តាមប្រភពព័ត៌មានបានអោយដឹងថា ជនសង្ស័យទាំង២នាក់ខាងលើបានធ្វើការលួចម៉ូតូ១គ្រឿង របស់ជនរងគ្រោះឈ្មោះ ពឹង ឆាយហេង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២០និង៣០នាទី ខណៈពេលចតម៉ូតូទុកនៅកន្លែងធ្វើការស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។

កិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូ១គ្រឿងម៉ាក អ៊ឹមស្លាស ពណ៌ខ្មៅ គ្មានស្លាកលេខ (ផលនៃអំពើលួច) ។
-ម៉ូតូ១គ្រឿងម៉ាក ស៊ុយសូគីនិច ពណ៌ស-លឿង ពាក់ស្លាកលេខភ្នំពេញ 2AC-5922 (ផលនៃអំពើលួច) ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ។