ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីអគ្គីភ័យបណ្តាលអោយឆេះផ្ទះប្រជាពលរដ្ឋ០៥ខ្នងនៅស្រុកពេជ្រាដា

មណ្ឌលគិរី៖  នៅថ្ងៃអង្គារ ០៤កើត ខែកក្តិក ឆ្នាំជូត ទោស័ក .ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ មានករណីអគ្គីភ័យមួយបានកើតឡើងបណ្តាលអោយឆេះផ្ទះប្រជាពលរដ្នដែលមានទំហំ៩ម៉ែត្រ×២៥ម៉ែត្រស្មើនឹង០៥ខ្នង ធ្វើអំពីឈើប្រក់ក្បឿង។

ករណីអគ្គីភ័យខាងលើនេះបានកើតឡេីងនៅវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ស្ថិតនៅភូមិមេបៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ក្រោយពីបានទទួលដំណឹងស្តីពីករណីអគ្គីភ័យខាងលើលោកវរសេនីយ៍ឯក តាក់ យ៉េន អធិការរដ្ឋាននគរបាលស្រុកពេជ្រាដាបានបញ្ជូនរថយន្តសង្រ្គោះអគ្គីភ័យចំនួន០៣គ្រឿងទៅធ្វើការបាញ់ពន្លត់ ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន៣គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន១៥ រថយន្តទើបគ្រប់គ្រងស្ថានការអគ្គីភ័យខាងលើនេះបានរលត់ទាំងស្រុង។

ជនរងគ្រោះដែលជាម្ចាស់ផ្ទះមានឈ្មោះ ទីន សាវី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរអុីស្លាម មុខរបរ សមាជិកក្រុមប្រឹក្សាស្រុកពេជ្រា ខេត្តមណ្ឌលគិរី និងប្រពន្ធឈ្មោះ ជិ កា អាយុ៤៣ឆ្នាំ ជនជាតិខ្មែអុីស្លាម ស្ថិតនៅក្នុងភូមិកើតហេតុខាងលើ។

ក្នុងករណីអគ្គីភ័យនេះដែរធ្វើអោយខូចខាតសម្ភារៈរួមមានសាឡុងចំនួន ០៣ឈុត ឈើនាងនួន២ដុំ ឈើធ្នង់០១ដុំ ងឿឈើធ្នង់១ឈុត

គ្រែប្រភេទយក្សចំនួន០២ តុបាយប្រវេង៤ម៉ែត្រចំនួន០១។ ទូរដាក់ខោអាវចំនួន០៣ ធ្វើអំពីឈើបេង ព្រមទាំងសម្ភារៈក្នុងផ្ទះត្រូវភ្លើងអគ្គីភ័យឆាបឆេះខូចខាតទាំងស្រុង រីឯលុយកាក់មាសប្រាក់ និងគ្រឿអលង្ការពុំទាន់បានកំណត់ច្បាស់លាស់នៅឡើយទេ ករណីអគ្គីភ័យខាងលើនេះបណ្តាមកពីទុស្សេខ្សែភ្លើង។