ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីរថយន្តបុកម៉ូតូពីក្រោយបណ្តាលអោយបរុសម្នាក់ស្លាប់នៅនិងកើតហេតុ

កំពង់ស្ពឺ នៅថ្ងៃចន្ទ ៣កើត ខែកក្តិក ឆ្នាំជូត ទោស័ក .ព២៥៦៤ ត្រូវនិងថ្ងៃទី ១៩  ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៥ :៣០ នាទី  មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៤៦៥ ភូមិផ្សារត្រពាំងក្រឡើងឃុំ គីរីវន្ត រវាងរថយន្ត មួយម៉ាកហ៊ីណូ ក្បាលពណ៍ ពាក់ស្លាក់លេខ ភ្នំពេញ 3B -8285 លេខកន្ទុយរឺម៉ក់ព្រះសីហនុ 4A-2263 បើកបរដោយឈ្មោះ ប៉ុល សឿន ភេទប្រុស អាយុ ៥៦ ឆ្នាំ ភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប ខេត្ត ព្រះសីហនុ បើកពីទឹសខាងកើតទៅទិសខាងលិច បានបុកម៉ូតូ១គ្រឿង ម៉ាកហុងដា ពណ៍ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1CU-4249 បើកបរស្របទឹសគ្នាអ្នកបើបរម៉ូតូឈ្មោះ ផន វិសាល  ភេទប្រុស អាយុ១៧ ឆ្នាំ នៅភូមិព្រះខែ ឃុំការហែង ស្រុកសំរោងទង  ខេត្តកំពង់ស្ពឺ បណ្ដាលអោយស្លាប់នៅកន្លែងកើតហេតុ   សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្ត មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនិតិវិធីច្បាប់ រីឯសពប្រគល់ជូនក្រុមគ្រួសារយកទៅបូជាតាមប្រពៃណី