ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការរងនគរបាលខេត្តតាកែវ បានដឹកនាំកងកម្លាំងនគរបាលខេត្តចូលរួម”ទិវាប្រារព្ធ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី អេង សុខលី ស្នងការរង ទទួលផែនការងារអត្តសញ្ញាណកម្ម លោកវរសេនីយ៍ឯក សៅ សារុន ស្នងការរងទទួលផែនសេនាធិការ និងលោកស្រីវរសេនីយ៍ឯក ប៉ែន សារ៉ុម ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងយេនឌ័រ តំណាងលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកងកម្លាំងនគរបាលខេត្តចូលរួម”ទិវាប្រារព្ធ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគម្រប់៨ឆ្នាំ”។ ពិធីនោះដែរមានការអញ្ចើញចូលរួមពី ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ លោក លោកស្រី អភិបាលរងខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលធ្វើឡើងក្នុងបរិវេណវត្តសីហៈរតនារាម ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ៕