រដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំប្រតិភូរដ្ឋបាលខេត្តត្បូងឃ្មុំ ចូលរួមគោរពវិញ្ញាណក្ខន្ធសពមហាឧបាសក គឹម សាងាន់ ឪពុកបង្កើតឯកឧត្តម គឹម សន្តិភាព

ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពមហាឧបាសក គឹម សាងាន់ ដែលត្រូវជាឪពុកបង្កើត ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោកជំទាវ ជាម ច័ន្ទសុផារ៉ា ដែលបានទទួល មរណភាព កាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយរោគាពាធ។

ស្ថិតក្នុងឱកាសប្រកបដោយក្តីខ្សឹបខ្សួល រំជួលចិត្តពោរពេញដោយមហាទុក្ខដ៏ក្រៀមក្រំនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ព្រមទាំងប្រតិភូ បានធ្វើការស្មឹងស្មាតចូលរួមរំលែកទុក្ខ ដោយលំឱនកាយវាចារចិត្តឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសក គឹម សាងាន់ សូមបានទៅចាប់ បដិសន្ធិក្នុងបរមសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ការទទួលមរណភាពរបស់មហាឧបាសក គឹម សាងាន់ គឺជាការ បាត់បង់លោកឪពុក ជីតា ជីតាទួតប្រកបដោយព្រហ្មវិហារធម៍ សង្គធម៍ មហាករុណាទិគុណ សន្តោសប្រោសប្រណីដ៍ថ្លៃថ្លា គ្របដណ្តប់មកលើកូនចៅ និងជាពុទ្ធសាស្ត្រនូបត្ថម្ភ បរិបូរណ៍ដោយសីលធម៍ គុណធម៍ សច្ចៈធម៍ បានបូជាអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ធនធានសម្ភារ ចូលរួមចំណែកដល់ការកសាងសមិទ្ធផលនានាជាច្រើន ក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ដើម្បីវឌ្ឍភាព វិបុលភាព និងការរីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិ ៕