ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីប្រជុំបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកញ្ញា​លេីកទិសដៅខែតុលានិងបូកសរុបលទ្ធផលនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២០និងការកសាងផែនការសកម្មភាពឆ្នាំ២០២១

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃពុធ ១២ រោច ខែអស្សុជ
ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងមានរៀបចំពិធីប្រជុំបូកសរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកញ្ញា​លេីកទិសដៅខែតុលានិងបូកសរុបលទ្ធផលនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២០និងការកសាងផែនការសកម្មភាពឆ្នាំ២០២១ ។

ពិធីធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ស្នងការរង លោក លោកស្រី អនុប្រធានការិយាល័យកណ្តាល នាយ នាយរងការិយាល័យ និងអង្គភាព លោកអធិការនគរបាលក្រុង/ស្រុក លោកអធិការរងទទួល សេនាធិការ, សន្តិសុខ, ព្រហ្មទណ្ឌ, សណ្តាប់ធ្នាប់ រួមទាំងនាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ សរុបទាំងអស់ចំនួន ២៣៣នាក់ ៕