ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្រុក​អង្គស្នួល ខេត្តកណ្តាល

ខេត្តកណ្តាល​៖ ថ្ងៃច័ន្ទ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ មានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមិនរាងចាល (ម៉ាទឹកកក)នៅចំណុចក្នុងរោងខាងក្រោយផ្ទះជនសង្សយ័ឈ្មោះ ខុន្នី ជីនិត ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យចំនួន០៣នាក់ ស្រី០១នាក់ ឃាត់ខ្លួនបាន៖
១-ឈ្មោះ ខុន្នី ជីនិត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន នៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។(មុខសញ្ញាមិនរាងចាល ធ្លាប់ជាប់ពន្ធនាគារព្រៃសរាជធានីភ្នំពេញចំនួន០២ឆ្នាំពីបទជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។
២-ឈ្មោះ វ៉េង លីម៉េង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ
មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្ននៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។(អ្នកទិញថ្នាំញៀនយកមកប្រើប្រាស់)។
៣-ឈ្មោះ​ គង់ សុគន្ធា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។(មុខសញ្ញា មិនរាងចាល ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយះពេល០២ឆ្នាំ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)។
វត្ថុតាងដកហូត៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនម៉ាទឹកកក
ចំនួន០១កញ្ចប់តូច
-ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកoppoA1K។
-ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។
នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើកម្លាំងជំនាញ
នគរបាលប្រឆាំងគ្រឿងញៀនស្រុកបាន ទទួលព័ត៌មានពីមហាជនល្អថាមានមុខសញ្ញាកំពុងប្រើប្រាស់ថ្នាំញៀន ភ្លាមនោះកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលពើកបានចុះទៅដល់កន្លែងកើតហេតុ ឃើញមុខសញ្ញា០៣នាក់កំពុងអង្គុយប្រើប្រាស់ថ្នាំញៀននៅក្នុងរោងខាងក្រោយផ្ទះ ឃើញដូច្នេះកម្លាំងសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនមុខសញ្ញាទាំង០៣នាក់រួមនិងវត្ថុតាងតែម្តង ។ តាមចម្លើយសារភាពរបស់ជនសង្សយ័ឈ្មោះ វ៉េង
លីម៉េង បានឆ្លើយសារភាពថា ខ្លួនបានទៅទិញថ្នាំញៀនពីបុរស់ម្នាក់មិនស្គាល់ឈ្មោះនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺដើម្បីយកមកប្រើប្រាស់ជាមួយគ្នាពិតប្រាកដមែន ។ចំណែកជនសង្សយ័ឈ្មោះ ខុន្នី ជីនិត និង ឈ្មោះ គង់ សុគន្ធា បានឆ្លើយសារភាពថាពួកខ្លួនទាំង០២នាក់ពិតជាបានប្រើប្រាស់ថ្នាំញៀនជាមួយឈ្មោះ វ៉េង លីម៉េង ពិតប្រាកដមែន ។
បច្ចុប្បន្ន​ ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។