រដ្ឋបាលរាជធានី-ខេត្ត

សេចក្តីជូនដំណឹង ស្តីពីស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺ

កពង់ស្ពឺ យោងតាមសេចក្តី ជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម ស្តីពីស្ថានភាពអាកាសធាតុ និងយោងតាមស្ថានភាពធាតុអាកាសនៅបន្តធ្លាក់ភ្លៀងគ្របដណ្ដប់ទូទាំងប្រទេស ដោយឡែកខេត្តកំពង់ស្ពឺ ក៏បន្តទទួលរងនូវឥទ្ធិពលវិសម្ពាធទាបនេះផងដែរ។

រដ្ឋបាលខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោមនៃទំនប់ចាន់ថ្នាល ផ្នែកខាងលើនិងខាងក្រោម នៃទ្វាទឹករលាំងជ្រៃ និង តាមបណ្ដោយដងស្ទឹងព្រែកត្នោតទាំងអស់សូមមេត្តា ប្រុងប្រយ័ត្ន និង ត្រៀមបង្ការឲ្យបានខ្ពស់ ដោយជំនន់ទឹកភ្លៀងនេះ នឹងអាចកើតមានឡើងនៅតាមតំបន់ដូចជម្រាបជូនខាងលើយថាហេតុ។

   គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរជំនាញ ត្រូវទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួន។