ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងម៉ូតូនិងថ្មើរជើង ស្រុកស្អាង ខេត្តកណ្ដាល

ខេត្តកណ្តាល៖នៅថ្ងៃអាទិត្យ៩រោច ខែអស្សុជ ឆ្នាំជូតទោស័ក ..២៥៦៤ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៨:៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងម៉ូតូនិងថ្មើរជើងបណ្ដាលអោយស្លាប់មនុស្សស្រី០១នាក់ចំនុចផ្លូវជាតិលេខ២១ ភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល 

នៅថ្ងៃខែឆ្នាំម៉ោងកើតហេតុខាងលើ មានម៉ូតូ០១គ្រឿងម៉ាកហុងដាC125ស៊េរីឆ្នាំ២០១៩ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល1AF 4730 បើកបរដោយឈ្មោះ ហៀង ស្រីពៅ  ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ ពាក់មួកសុវត្ថភាព។ធ្វើដំណើរតាមផ្លូវជាតិលេខ២១ក្នុងទិសពីជើងទៅត្បូង(តាខ្មៅជ្រៃធំ) ពេលមកដល់ចំណុចកើតហេតុក៏មានលោកយាយម្នាក់ឈ្មោះ ព្លូង អូន  អាយុ៦៩ឆ្នាំមុខរបរ ជរា មានទីលំនៅភូមិទេពអរជូន ឃុំ កោះខែលស្រុកស្អាង ខេត្តកណ្តាល។ បានឈរនៅចិញ្ចើមផ្លូវខាងលិចហើយដើរឆ្លងផ្លូវពីលិចទៅកើតហើយអ្នកបើកម៉ូតូខាងលើក៍បានមកដល់ហើយក៍បានបុកតែម្តង បណ្ដាលអោយរងរបួសធ្ងន់ហើយក៏បានស្លាប់តែម្តង។ចំណែកអ្នកបើកបរម៉ូតូកំពុងឃាត់ខ្ខួនធ្វើការសាកសួរ។រីឯវត្ថុតាងត្រូវបានកម្លាំងជំនាញធ្វើការវាស់វែងនិងដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងតាមនីតិវិធី។