ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តមបណ្ឌិតម៉ៅ ធនិន និងលោកជំទាវ អញ្ជើញដឹកនាំកម្លាំងសរុបចុះសួរសុខទុក្ខនិងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងក្រុងពោធិ៍សាត់

ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ បានអញ្ជើញដឹកនាំកម្លាំងសរុបចុះសួរសុខទុក្ខ  ចែកអំណោយ និងជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងក្រុងពោធិ៍សាត់ អញ្ជើញចូលរួមក្នុងឱកាសនេះមាន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លោកអភិបាលក្រុងពោធិ៍សាត់ លោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី  និងមន្ត្រីរាជការ ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន និងលោកជំទាវ បាននាំយកអំណោយជាអង្ករចែកជូនដល់ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងនៅក្នុងក្រុងពោធិ៍សាត់ ដែលកំពុងតែជួបនូវការខ្វះខាត។ ទន្ទឹមនឹងនេះដែរឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសផុតពីគ្រោះថ្នាក់ធម្មជាតិនេះ ជាពិសេសត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗកុំឲ្យលេងទឹកដើម្បីបង្ការនិងទប់ស្កាត់នូវគ្រោះថ្នាក់ដល់អាយុជីវិតនិងខូចខាត ទ្រព្យសម្បត្តិជាយថាហេតុ