ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនវិកលចរិតម្នាក់ យកដំបងគប់ទៅលើកញ្ចក់រថយន្ត អ្នកធ្វើដំណើរ នៅស្រុកកំពង់ស្វាយ

ខេត្តកំពង់ធំ៖ កម្លាំងនគរបាល នៃអធិដ្ឋាននគរបាលស្រុកកំពង់

ស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងឬស្សី ឃាត់ខ្លួនជនបង្ករម្នាក់ បន្ទាប់ពីធ្វើសកម្មភាព យកដំបងគប់ទៅលើកញ្ចក់រថយន្ត របស់អ្នកធ្វេីដំណេីរឆ្លងកាត់ពីខេត្តកំពង់ធំ ទៅខេត្តព្រះវិហារនៅចំណុច លក់ក្រឡានផ្លូវជាតិលេខ ៦២ ស្ថិតក្នុងភូមិ វល្លិ៍យាវ ឃុំ ត្រពាំងឫស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ហេតុនេះកើតឡើង នៅវេលាម៉ោង ២០ និង៣០ នាទី នាថ្ងៃច័ន្ទ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០២០ 

យោងតាមរបាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនបង្ករ ជាជនមានសតិមិនគ្រប់គ្រាន់ និងពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកដំបងគប់កញ្ចក់រថយន្ត របស់អ្នកធ្វេីដំណេីរឆ្លងកាត់ បណ្តាលឲ្យខូចរថយន្ត ០៤ គ្រឿង៖

    .ម៉ាកហ៊ីយន្តដាយប៉ែន (បែកកញ្ចក់មុខ)

    .ម៉ាកកូរ៉ូណា (បែកកញ្ចក់មុខ)

    .ម៉ាកកាមរីហើម (បែកកញ្ចក់មុខ)

    .ម៉ាក់ ០២ បាំង (បែកកញ្ចក់មើលក្រោយ)

ករណីខាងលើនេះសមត្ថកិច្ច បាននាំខ្លួនជនបង្ករ មកអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ និងកំពុងធ្វើការស្រាវជ្រាវស្វែងរកក្រុមគ្រួសារ ដេីម្បីមកទទួលយកទៅលំនៅដ្ឋានវិញ៕