ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីជួបសំណេះសំណាល និងបើកផ្តល់ថវិកាគោលនយោបាយ ជូនគ្រួសារមន្ត្រីនគរបាលមរណះ និងមន្ត្រីនគរបាលចូលនិវត្តន៍

ខេត្តកែប ៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានជួបសំណេះសំណាល និងបើកផ្តល់ថវិកាគោលនយោបាយ ចំនួន១៥១,៥៨២,៨៦០រៀល ជូនគ្រួសារមន្ត្រីនគរបាលមរណះ និងមន្ត្រីនគរបាលចូលនិវត្តន៍ នៃស្នងការដ្ឋាននគរបាលខេត្តកែប សរុបចំនួន១៤នាក់ ក្នុងនោះរួមមាន៖

– មន្ត្រីមរណះចំនួន៤នាក់ ថវិកាចំនួន៧១,១៨០,៤៦០រៀល។
– មន្ត្រីចូលនិវត្តន៍ចំនួន១០នាក់ ថវិកាចំនួន៨០,៤០២,៤០០រៀល។
ពិធីខាងលើដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីឧត្តមសេនីយ៍ វរៈសេនីយ៍ស្នងការរង និងនាយ នាយរងការិយាល័យបុគ្គលិក ព្រមទាំងសហការី។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ស្នងការ បានសំណេះសំណាល និងពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្នុងនាមលោកផ្ទាល់បានរំលឹកពីស្នាដៃរបស់មន្ត្រីនគរបាលចូលនិវត្តន៍ និងមន្ត្រីនគរបាលមរណះ ដែលបានបំរើការងារក្នុងការបំពេញភារកិច្ចបំរើប្រជាជន ជូនជាតិមាតុភូមិ និងបន្សល់ទុកនូវស្នាដៃល្អៗជាច្រើនសម្រាប់នគរបាលជំនាន់ក្រោយធ្វើជាគំរូ។

ទន្ទឹមនោះក្រុមគ្រួសារនៃសពក៏ដូចជាមន្ត្រីនគរបាលចូលនិវត្តន៍ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលយកចិត្តទុកដាក់រៀបចំ និងនាំថវិកាគោលនយោបាយ មកផ្តល់ជូនពួកគាត់សំរាប់ដោះស្រាយទុក្ខធុរះបានទាន់ពេលវេលា ៕