ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសវ័យ៦៦ឆ្នាំម្នាក់ចុះមើលមងលង់ទឹកស្លាប់

ពោធិ៍សាត់៖​ បុរសវ័យចំណាស់ម្នាក់លង់ទឹកស្លាប់ខណ:ពេលរូបគាត់ចេញពីផ្ទះទៅមើលមង ដែលខ្លួនរាយយកត្រីមកផ្គត់ផ្គង់ជីវភាពគ្រួសារ ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ៨ ព្រឹក ត្រង់ចំណុចបឹងរូងខាង កើតផ្ទះជនរងគ្រោះ ចម្ងាយ ៧០ ម៉ែត្រ ស្ថិតនៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ   ខេត្តពោធិ៍សាត់។
ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើត ហេតុជនរងគ្រោះឈ្មោះ សួន វឿន ភេទប្រុស អាយុ ៦៦ ឆ្នាំ មានតួនាទីជាអនុភូមិសំសាន្ត  រស់នៅភូមិឃុំ កើតហេតុខាងលើ បានចេញពីផ្ទះ  ទៅមើលមង នៅចំណុចខាងលើ  ខណ:ពេលក្រុមគ្រួសារបាត់ជនរងគ្រោះយូរ ក៍ទៅតាម ប្រទះឃើញជនរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ ។ពួកគាត់ជាក្រុមគ្រួសារមិនអស់ចិត្ត ក៍បញ្ជូន ជនរងគ្រោះទៅមណ្ឌលសុខភាពបន្តទៀត តែ ក្រុមគ្រូពេទ្យមិនអាចជួយបានដោយបញ្ជាក់ថាគាត់ស្លាប់តាំងពីនៅកន្លែងកើតហេតុមកម្លេះធ្វើឲ្យក្រុមគ្រួសារមានការសោកស្តាយចំពោះការ បាត់មនុស្សម្នាក់ដែលមានតម្លៃសម្រាប់ពួកគាត់  សាកសព ត្រូវបានធ្វើបុណ្យ នៅថ្ងៃទី៥នេះនៅលំនៅដ្ឋាននៃសព ៕