ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោក​វរសេនីយ៍ឯក នន ស៊ីណាត នាំយក​នូវថវិកា​រ និងគ្រឿងឧបភោគ ជូនដល់លោក​នាយរងប៉ុស្តិ៍នគរបាលឈូកស ដែលមានជំងឺពោះវៀនដុះខ្នែង

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ ២០២០ មន្រ្តីនគរបាល​នៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដឹកនាំដោយ​លោក​វរសេនីយ៍ឯក នន ស៊ីណាត អធិការនគរបាលស្រុក រួមជាមួយមន្រ្តីនគរបាលក្រោមឱវាទ​ បាននាំយក​នូវថវិកា​របស់អង្គភាព​ ចំនួន៧៨០,០០០៛​ និងគ្រឿងឧបភោគមួយចំនួន​ មានដូចជា៖​ ​ទឹកផ្លែឈើ១កេះ ទឹកសុទ្ធ១កេះ ទឹកដោះគោឆៅ១ឡូ ជូនដល់លោក​ អនុសេនីយ៍ឯក ទូ សោភា នាយរងប៉ុស្តិ៍នគរបាលឈូកស ដោយមានជំងឺពោះវៀនដុះខ្នែង (វះកាត់) ។

ការចែករំលែកបន្តិចបន្តួចនេះ​ បានបង្ហាញពីការស្រលាញ់​ ការយកចិត្តទុកដាក់​ ភាពស្មោះត្រង់​និងមានទំនួលខុសត្រូវខ្ពស់ របស់អង្គភាពនគរបាលស្រុកកំពង់ត្រឡាចចំពោះមន្ត្រីនគរបាលដែលកំពុងជួបទុក្ខលំបាក និងដោយសារក្រោមការដឹកនាំដ៏ឈ្លាសវៃ​ របស់លោកឧត្តមសេនីយ៍ទោ​ ខូវ លី ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងផងដែរ ៕